បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី ប្តេជ្ញាបន្តសកម្មភាពនយោបាយទោះបីមានច្បាប់ហាមឃាត់
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលហាមឃាត់គណបក្សនយោបាយមិនឱ្យទាក់ទងនឹងទណ្ឌិត បានចូលជាធរមានតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ច្បាប់ដ៏ចម្រូងចម្រាសនេះត្រូវបានគេមើលឃើញថា បង្កើតឡើងដើម្បីទប់ស្កាត់គណបក្សសង្គ្រោះជាតិមិនឱ្យទាក់ទងជាមួយនឹងលោកសម រង្ស៊ីអតីតប្រធានគណបក្សដែលកំពុងរស់នៅនិរទេសខ្លួន។ លោក សម រង្ស៊ី ហៅថា នេះជាច្បាប់ដ៏ចម្លែកដែលមិនបម្រើផលប្រយោជន៍របស់ជាតិទេ។ តទៅនេះ សូមលោកអ្នកស្តាប់បទសម្ភាសរបស់លោកម៉ែន គឹមសេង នៃ VOAជាមួយនឹងលោក សម រង្ស៊ី ដូចតទៅ៖