បទសម្ភាសន៍ VOA៖ មន្ត្រីថា ស្ថានភាពទឹកជំនន់នៅកម្ពុជាមិនទាន់ដល់កម្រិតប្រកាសអាសន្នទេ
មន្ត្រីជំនាញលើកឡើងថា ទឹកជំនន់ក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺបណ្ដាលមកពីការទទួលរងឥទ្ធិពលនៃព្យុះសុងការ ដែលជាព្យុះក្នុងតំបន់ ប៉ុន្តែ ការជន់លិចនេះ មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ អ្នកស្រី ធីតា វីន នៃវីអូអេ បានសម្ភាសន៍លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រីទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយលោកបានឲ្យដឹងថា ទឹកជំនន់នេះបានធ្វើឲ្យខូចខាតស្ពាន ផ្លូវ និងទិន្នផលស្រូវ ក្នុងខេត្តមួយចំនួន ដែលគិតជាថវិកាអស់ប្រមាណ៥ទៅ៦សែនដុល្លារអាមេរិក។ សូមលោកអ្នកស្ដាប់កិច្ចសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕