ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ជំងឺ Alzheimer's និង​ជំងឺ​វង្វេង​ស្មារតី​បង្ក​ឡើង​ដោយ​សារតែ​មាន​ការ​ខូចខាត​ក្នុង​កោសិកា​ខួរក្បាល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ថ្លែង​ថា​ជំងឺ Alzheimer's គឺ​ជា​ប្រភេទ​ជំងឺ​វង្វេង​ច្រើន​ជាងគេ​នៃ​ជំងឺ​វង្វេង​ស្មារតី(Dementia)។ ជំងឺ Alzheimer's ភាគច្រើន​កើត​ឡើង​ទៅ​លើ​អ្នកជំងឺ​ដែល​មាន​អាយុ​លើស​ពី​៨០ឆ្នាំ​ឡើង​ទៅ។ លោក​បាន​ថ្លែង​បន្ត​ថា​អាការៈ​ដែល​យើង​អាច​សង្កេត​មើលឃើញ​ថា​ អ្នកជំងឺ​មាន​បញ្ហា​ក្នុង​ខួរក្បាល​ ដូចជា​បាត់បង់​ការចងចាំ​ មាន​បញ្ហា​ក្នុងការ​គិតគូរ​ ការវិនិច្ឆ័យ​ ការសរសេរ​ និង​ការអាន​ជាដើម​ ជាពិសេស​គឺ​អ្នកជំងឺ​វង្វេង​មិន​អាច​ចងចាំ​បាន​ថា​តើ​ខ្លួនឯង​កំពុង​ស្ថិត​នៅ​កន្លែង​ណា។ ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​វង្វេងស្មារតី​នេះ​ គឺ​ដោយសារ​តែ​មាន​សសៃរ​ជំពាក់ជំព័ន្ធ​(Tangles) និង​ប្រភេទ​ម្សៅ (Amyloid Plaques) ធើ្វ​ឲ្យ​កោសិការ​ពិសេស​មួយ​របស់​ខួរក្បាល​ស្លាប់​ ដែល​ជា​កន្លែង​​ធ្វើ​ឲ្យ​មាន​ការចងចាំ។ ដូច្នេះ​ហើយ​បាន​ជា​អ្នកជំងឺ​ដែល​ចាប់ផ្តើម​មាន​ជំងឺ​នេះ​ដំបូង​ឡើយ​កើត​មាន​អាការៈ​ភ្លេចភ្លាំង។លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​អាច​ប្រឈម​នឹង​ការកើត​ជំងឺនេះ​ មាន​ដូចជា​អ្នក​ដែល​ធ្លាប់​មាន​បញ្ហា​ប៉ះពាល់​ខួរក្បាល​ កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល(Stroke) មាន​ជំងឺ​លើសឈាម​ ជំងឺ​ទឹកនោម​ផ្អែម អ្នក​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ​ អ្នក​ទទួលទាន​គ្រឿង​ស្រវឹង និង​អ្នក​ជក់​បារី​ជាដើម៕ (ស៊ូ ពេជ្រចិន្តា, Hello VOA, រដ្ឋធានី​វ៉ាស៊ីនតោន, ២០ កក្កដា ២០១៧)

XS
SM
MD
LG