Hello VOA៖ យុវជនមិនត្រូវខ្លាច«នយោបាយ»តែត្រូវចូលរួមនយោបាយឲ្យបានច្រើន
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានថ្លែងប្រាប់ក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី ប្រចាំខែកក្កដាថា យុវជនមិនត្រូវខ្លាចចំពោះពាក្យថា «នយោបាយ» នោះទេ ផ្ទុយទៅវិញ យុវជនត្រូវមានភាពក្លាហានចូលរួមក្នុងនយោបាយឲ្យបានច្រើន ទើបយុវជនលែងភ័យខ្លាច។ (កញ្ញា ស្រេង លក្ខិណា, សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន/បាត់ដំបង, ១៧ កក្កដា ២០១៧)