ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ភរិយា​សព​លោក​កែម ឡី​ត្រៀម​ចេញ​ទៅ​ប្រទេស​ទី​៣​និង​ត្រៀម​ធ្វើ​បុណ្យ​ខួប​មួយ​ឆ្នាំ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ពេល​កំពុង​រង់​ចាំ​ចេញ​ដំណើរ​ពី​កន្លែង​មាន​សុវត្ថិភាព​ទៅ​កាន់​ប្រទេស​ទី​៣​មួយ​នោះ ក្រុម​គ្រួសារ​សព​លោក កែម ឡី កំពុង​ត្រៀម​ប្រារព្ធ​បុណ្យ​ខួប​មួយ​ឆ្នាំ​ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ លោក កែម ឡី ជា​អ្នកវិភាគ​និង​ស្រាវជ្រាវ​ សង្គម​ដ៏​ល្បី ហើយ​នឹង​ហ៊ាន​និយាយ​រិះគន់​ឥត​សំចៃមាត់​អំពី​រឿង​អយុត្តិធម៌​សង្គម​នោះ​ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​មុន។ លោក សុខ ខេមរា នៃ VOA បាន​ជួប​សម្ភាសន៍​ជាមួយ​អ្នកស្រី ប៊ូ រចនា ភរិយា​លោក កែម ឡី នៅ​កន្លែង​ជ្រក​កោន​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា អំពី​ស្ថានភាព​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្រៅ​ប្រទេស ការ​រស់នៅ​ ការ​ត្រៀម​រៀបចំ​ពីធី​បុណ្យ​សព​គម្រប់​ខួប​មួយ​ឆ្នាំ។ ក្នុង​ពេល​ជួប​សម្ភាសន៍ អ្នកស្រី ប៊ូ រចនា បាន​ស្នើ​សុំ​ VOA មិន​ឲ្យ​មាន​ការ​ប្រាប់​ ទីកន្លែង​និង​ប្រទេស​ដែល​នឹង​ទទួល​អ្នកស្រី​និង​ក្រុម​គ្រួសារ​នោះ​ទេ។ សូម​ស្តាប់​កិច្ច សម្ភាសន៍​ទាំង​ស្រុង​ដូចតទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG