ការប្រណាំងទូកនៅរដ្ឋចរចារក្សាវប្បធម៌ខ្មែរនិងចងក្រងសហគមន៍
ជារៀងរាល់ឆ្នាំនាចុងរដូវក្តៅ សហគមន៍ខ្មែរនៅក្នុងរដ្ឋចរចាមានឱកាសបង្ហាញនូវវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនតាមរយៈការចូលរួមប្រកួតក្នុងពិធីអុំទូករបស់សហគមន៍អាស៊ី «Atlanta Dragon Boat Race Festival»។ ចាប់តាំងពីឆ្នាំ២០១១មក ទូកដែលមានអ្នកអុំខ្មែរ-អាមេរិកាំងតែងតែមានវត្តមានចូលរួមក្នុងពិធីដ៏ស្រស់បំព្រងនេះ។ លោក ម៉ែន គឹមសេង នៃ VOA រាយការណ៍ពីទីក្រុង Atlanta រដ្ឋ Georgia៕