បទសម្ភាសន៍ VOA ៖ ការចេះវិភាគទិន្នន័យទំហំធំ Big Data មានសារៈសំខាន់សម្រាប់គ្រប់វិស័យរបស់កម្ពុជា
បច្ចេកវិទ្យាអ៊ីនធឺណិតបាននាំឲ្យបរិមាណទិន្នន័យមានកាន់តែច្រើនឡើងនិងសម្បូរបែបក្នុងពិភពលោក។ ប៉ុន្តែការចេះវិភាគទិន្នន័យដ៏ច្រើនបែបនេះឲ្យមានប្រយោជន៍មិនមែនជាការងាយស្រួលទេ។ កាលពីដើមខែមិថុនាកន្លងទៅនេះ មានសិក្ខាសាលាមួយស្តីអំពីការវិភាគទិន្នន័យទំហំធំឬ Big Data នៅសាកលវិទ្យាល័យ Brigham Young នៅរដ្ឋ Utah សហរដ្ឋអាមេរិក ដោយមានសិក្ខាកាមមួយរូបមកពីប្រទេសកម្ពុជាបានចូលរួមផងដែរ។ នោះគឺ លោក ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា។ លោក សឹង សុផាត នៃ VOA បានសម្ភាសន៍លោក ច័ន្ទ រ័ត្ន តាមទូរស័ព្ទក្នុងថ្ងៃទី៣នៃសិក្ខាសាលានេះ ដើម្បីស្វែងយល់បន្ថែមអំពីថា តើទិន្នន័យទំហំ Big Data ដែលរួមមានដូចជាទិន្នន័យអ្នកបោះឆ្នោតនិងទិន្នន័យពីអ្នកប្រើប្រាស់ Facebook និង YouTube ជាដើម មានសារៈសំខាន់យ៉ាងណាសម្រាប់ប្រទេសកម្ពុជា។