Facebook Live៖ គណបក្សខ្មែររួបរួមជាតិបង្ហាញជ័យជម្នះក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា ដំណើរការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤មានលក្ខណៈរលូនល្អ ជាក់ស្តែងបញ្ជីអ្នកចុះឈ្មោះបោះឆ្នោតមានលក្ខណៈត្រឹមត្រូវច្រើន។ គណបក្សរបស់លោក គឺជាគណបក្សដែលឈ្នះឆ្នោតលំដាប់ទី៣ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នេះបើយោងតាមលទ្ធផលបឋម។ លោកយល់ថា ការណ៍នេះគឺដោយសារតែគណបក្សខ្មែររួបរួមជាតិនៅវ័យក្មេង ហើយការផ្សព្វផ្សាយពីគោលនយោបាយបក្សនៅមានកម្រិត។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក ញឹក ប៊ុនឆៃ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧។ កញ្ញា ហ៊ាន សុជាតា និងលោក អូន ឆេងប៉រ នៃ VOA ផ្សាយបទសម្ភាសន៍នេះផ្ទាល់តាមរយៈហ្វេសប៊ុក។ សូមលោកអ្នកនាងទស្សនាវីដេអូដែលផ្សាយតាមហ្វេសប៊ុកនេះដូចតទៅ៕