បទសម្ភាសន៍ VOA៖ គ.ជ.បថា សន្លឹកឆ្នោតពីឃុំសង្កាត់ជាង ៣០០ទៀតមិនទាន់ទទួលបានអស់
កំណត់និពន្ធ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសុំទោសអ្នកបោះឆ្នោតចំពោះភាពយឺតយ៉ាវនៃការបង្ហាញលទ្ធផលនៃការបោះឆ្នោត។ លោក សុខ ខេមរា នៃ VOA បានសម្ភាសលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប អំពីដំណើរការបោះឆ្នោត ការប្រមូលទិន្នន័យ និងដំណើរការនីតិវិធីនានា ទាក់ទងនឹងការបោះឆ្នោត។ លោក ហង្ស ពុទ្ធា បានអះអាងថា មកដល់រសៀលថ្ងៃអង្គារនេះ គ.ជ.ប ទើបបានទទួលសន្លឹកឆ្នោតតែពីឃុំសង្កាត់ចំនួន ១២៩២ ក្នុងចំណោមឃុំសង្កាត់ទាំង ១៦៤៦។ សូមលោកអ្នកនាងស្ដាប់កិច្ចសម្ភាសន៍នេះ ដែលដកស្រង់ចេញពីការផ្សាយតាមFacebook Live របស់ VOA នៅថ្ងៃនេះ៕