ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍៖ ការ​លើក​កម្ពស់អាជីពដែល​សង្គម​មិន​បាន​ផ្តល់​​តម្លៃ​គ្រប់គ្រាន់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គម្រោង Project Inspire Cambodia ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៦ ដោយ​កញ្ញា ស៊ូ ហ្សូលីដា ដើម្បី​ជុំរុញ​ទឹកចិត្ត​ឲ្យ​យុវជន​ចូលរួម​សកម្មភាព​នៅ​ក្នុង​សង្គម​ដើម្បី​ជួយ​ដល់​យុវជន​ដទៃ​ទៀត​និង​សង្គម​ជាតិ​ផង​ដែរ។ ហើយ​នៅ​ឆ្នាំ​២០១៧នេះ គម្រោង Project Inspire Cambodia នឹង​ផ្តោត​ទៅ​លើ​ប្រធានបទ «ការ​លើក​កម្ពស់ ការ​យល់​ដឹង​ពី​គុណ​តម្លៃ​នៃ​អាជីព​មួយ​ចំនួន​ដែល​សង្គម​មិន​បាន​ផ្តល់​​តម្លៃ​គ្រប់គ្រាន់» ដែល​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី១០ ខែ​មិថុនា ខាង​មុខ​នេះ​នៅ​ឯ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​កូរ៉េ​និង​កម្ពុជា ឬ CKCC។ កញ្ញា ស្រេង លក្ខិណា​ បាន​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​នឹង​កញ្ញា ខូវ តេងហ៊ុយ ដែល​ជា​អ្នក​ដឹកនាំ​ក្រុម​នៃ​គម្រោង Project Inspire Cambodia ឆ្នាំ២០១៧ នេះ អំពី​ព្រឹត្តិការណ៍​ដែល​បង្កើត​ឡើង​ដោយ​យុវជន​មួយ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG