ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Facebook Live៖ គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​សន្ទុះ​នៃ​ជ័យជម្នះ​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណប្រជាជន​កម្ពុជា បាន​បង្ហាញ​អំពី​លទ្ធផល​បោះឆ្នោត​បឋមៗ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិ​ទី៤ យោង​តាម​ការ​វាយតម្លៃ​របស់​បក្ស និង​លទ្ធផល​បណ្តោះអាសន្ន​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត។ លោក សុខ ឥសាន បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​១១៥៨​ឃុំ និង​គណបក្ស​សង្គ្រោះជាតិ​ ឈ្នះ​បាន​៤៨៧​ឃុំ។ ការណ៍​នេះ​លោក​យល់​ថា ជា​ជោគជ័យ​មួយ​ទាំង​សម្រាប់​គណបក្ស​កាន់​អំណាច និង​គណបក្ស​ជំទាស់។ លោក សុខ ខេមរា នៃ VOA បាន​សម្ភាសន៍​លោក សុខ ឥសាន កាលពី​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ដែល​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក។ សូម​លោក​អ្នក​នាង​ទស្សនា​វីដេអូ​នេះ​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG