ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ស្ថានភាព​​និង​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​នៅ​ក្រុង​តាខ្មៅ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រោយ​ពេល​ដែល​ការិយាល័យ​បោះឆ្នោត​នៅ​តាម​បណ្តា​២៥ខេត្ត​ ក្រុង បាន​បិទ​នៅ​វេលា​ម៉ោង​៣រសៀល មន្ត្រី​ការិយាល័យ​បោះឆ្នោត​បាន​ចាប់​ផ្តើម​រាប់សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យនីមួយៗ​ជាបន្តបន្ទាប់ ហើយ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៤ ឆ្នាំ​២០១៧​នេះ កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ គ.ជ.ប ផងដែរ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​សាលាគរុកោសល្យ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​នា​ព្រឹក​ថ្ងៃអាទិត្យ។ លោក ម៉ែន គឹមសេង នៃ VOA បាន​សន្ទនា​ជាមួយ​កញ្ញា កាន់ វិច្ឆិកា នៃ VOA ដែល​បាន​ចុះ​យក​សេចក្តី​រាយការណ៍​នៅ​ការិយាល័យ​បោះឆ្នោត​នោះ ដែល​ផ្សាយ​ផ្ទាល់​តាម​រយៈ​វិទ្យុ​របស់ VOA។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG