ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ស្ថានភាព​និង​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ខេត្ត​សៀមរាប


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រោយ​ពេល​ដែល​ការិយាល័យ​បោះឆ្នោត​នៅ​តាម​បណ្តា​២៥ខេត្ត​ ក្រុង បាន​បិទ​នៅ​វេលា​ម៉ោង​៣រសៀល មន្ត្រី​ការិយាល័យ​បោះឆ្នោត​បាន​ចាប់​ផ្តើម​រាប់​​សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​នីមួយៗ​ជាបន្តបន្ទាប់ ហើយ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៤ ឆ្នាំ​២០១៧​នេះ កំពុង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ គ.ជ.ប ផងដែរ។ លោក ម៉ែន គឹមសេង នៃ VOA បាន​សន្ទនា​ជាមួយ​កញ្ញា ផន បុប្ផា នៃ VOA ដែល​បាន​ចុះ​យក​សេចក្តី​រាយការណ៍​នៅខេត្ត​សៀមរាប ដែល​ផ្សាយ​ផ្ទាល់​តាម​រយៈ​វិទ្យុ​របស់ VOA។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG