ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍៖ លោក Sebastian Strangio អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​ក្នុង​ពិភពលោក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កំណត់​និពន្ធ៖ លោក Sebastian Strangio គឺ​ជា​អ្នក​កាសែត​ដែល​ផ្តោត​ទៅ​លើ​តំបន់​អាស៊ីអាគ្នេយ៍​និង​ជា​អ្នក​និពន្ធ​សៀវភៅ “Hun Sen’s Cambodia‍” ឬ​ជា​ភាសាខ្មែរ «កម្ពុជា​របស់​លោក ហ៊ុន សែន‍» ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ដោយ​​សាកលវិទ្យាល័យ Yale កាល​ពី​ឆ្នាំ​២០១៤។ សៀវភៅ​នោះ​ពិនិត្យ​មើល​ស៊ីជម្រៅ​ទៅ​លើ​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​បាន​ដួលរលំ​កាល​ពី​ឆ្នាំ​១៩៧៩​មក។ លោក Strangio បាន​ក្លាយ​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​នាំ​មុខ​គេ​ម្នាក់​ទៅ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​មីយ៉ាន់ម៉ា។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ទើប​តែ​សរសេរ​អត្ថបទ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា “Welcome to the Post-Human Rights World”។ លោក Strangio បាន​ផ្តល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​នឹង​នាង ហុង ចិន្តា នៃ VOA អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​នៅ​ក្នុង​តំបន់៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG