ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ប្រជាពលរដ្ឋ​ខ្មែរ​ជឿជាក់​លើ​ខ្លួន​ឯង​ច្រើន​ជាង​ជឿ​ជាក់​លើ​សង្គម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​បង្ហាញ​ពី​ការ​យល់ឃើញ​របស់​លោក ចំពោះ​ការ​វិវត្តន៍​នៃ​ការ​ជឿ​ជាក់​សង្គម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ចាប់​ពី​សម័យ​អាណានិគម​បារាំង​ សម័យ​ខ្មែរ​ក្រហម រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក សឿន វឌ្ឍនា នៃ​ VOA។ បទ​សម្ភាសន៍​នេះ​បាន​ធ្វើឡើង ក្រោយ​ពេល​លោក ឆាំង យុ បាន​ចូល​រួម​ជា​វាគ្មិន​ក្នុង​បទ​បង្ហាញ​មួយ​ក្រោម​ប្រធាន​បទ៖ «រវាង​ខ្លា និង​ក្រពើ៖ បទ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា អាស៊ាន និង​កូរ៉េខាងជើង» ដែល​រៀប​ចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ស្ដី​ពី​កូរ៉េខាងជើង នៅ​មូលនិធិ​អាស៊ី ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១១ ខែ​ឧសភា ឆ្នាំ​២០១៧​កន្លងទៅ​នេះ។ សូម​លោក​អ្នក​នាង​ស្ដាប់​បទ​សម្ភាសន៍​ទាំងស្រុង​របស់​ VOA ជា​មួយ​លោក ឆំាង យុ ដូច​តទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG