ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ លោក សម រង្ស៊ី ការពារ​គោលនយោបាយ​បក្ស​សង្គ្រោះជាតិ

  • ម៉ែន គឹមសេង

លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា ​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ​នឹង​អាច​សម្រេច​បាន ​បើ​ទោះបី​ជា​មាន​ការ​រិះគន់​ក៏ដោយ ជាពិសេស​លើ​ការ​ផ្តល់​ថវិកា​ចំនួន​៥០ម៉ឺនដុល្លារ​ដល់​ឃុំ-សង្កាត់​នីមួយៗ​ក្នុងមួយឆ្នាំៗ។ លោក សម រង្ស៊ី ក៏​បាន​ប្រកាស​ស្វាគមន៍​សមាជិក​គណបក្ស​កាន់​អំណាច​ណា ដែល​ចង់​រួម​កម្លាំង​ជាមួយ​នឹង​គណបក្ស​សង្គ្រោះជាតិ ​នៅពេល​ដែល​គណបក្ស​ប្រឆាំង​នេះ​ឈ្នះឆ្នោត​នៅពេលខាងមុខ។ លោក​ថា ​នឹង​គ្មាន​ការ​សងសឹក​គ្នា​ទេ។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាស​លោក​ សម រង្ស៊ី តាមទូរស័ព្ទ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍​នេះ​ទាំងស្រុងដូចតទៅ៕

XS
SM
MD
LG