ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Facebook Live៖ តំណាង​គណបក្ស​ជា​ស្ត្រី​ពិភាក្សា​គោលនយោបាយ​បក្ស

  • សុខ ខេមរា

តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន​ជា​ស្ត្រី កំពុង​ចូលរួម​ពិភាក្សា​ដេញដោល​អំពី​គោលនយោបាយ​គណបក្ស​របស់​ខ្លួន នៅឯ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា វិទ្យុស្ត្រីអេហ្វអឹម ១០២ ក្នុង​រាជធានីភ្នំពេញ មុន​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។ កម្មវិធីនេះ​ត្រូវបាន​រៀបចំ​ដោយ​អង្គការ​អាមេរិក​មួយ ហៅថា​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ហៅកាត់ថា (NDI) ចំពេល​ដែល​គណបក្ស​នយោបាយ​ទាំង១២ កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោតចំ​ថ្ងៃទី៧។ លោក សុខ ខេមរា នៃ VOA បាន​យក​ព័ត៌មាន​នៅ​កន្លែ​ងពិភាក្សា​កាលពី​ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។ សូម​លោក​អ្នក​នាង​ទស្សនា​វីដេអូ​ដែល​ផ្សាយ​តាមរយៈ​ហ្វេសប៊ុក​របស់ VOA ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG