បទសម្ភាសន៍ VOA៖ ធនាគារ AIIB ប្ដេជ្ញាជំរុញចរន្តពាណិជ្ជកម្មសេរី និងសាកលភាវូបនីយកម្ម
អស់រយៈពេលជាងមួយឆ្នាំហើយ ដែលធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលជាគំនិតផ្ដួចផ្ដើមនៃការផ្គត់ផ្គង់ធនធានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ នាំមុខដោយចិនប៉េកាំង បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ។ ការផ្ដោត និងវិសាលភាពការងារស្រដៀងគ្នានឹងធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីដែរ ក៏ប៉ុន្តែ ធនាគារ AIIB មានរបៀបធ្វើការដាច់ដោយឡែក ពោលគឺមិនប៉ះពាល់ និងមិនតម្រូវឱ្យប្រទេសទទួលថវិកា ធ្វើនេះធ្វើនោះ តាមដែលខ្លួនចង់បាន ជាលក្ខខណ្ឌតម្រូវនោះទេ។ នៅក្រៅព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅរាជធានីភ្នំពេញកាលពីសប្ដាហ៍កន្លងទៅ លោក អូន ឆេងប៉រ នៃVOA បានសម្ភាសន៍លោក Joachim von Amsberg អនុប្រធានទទួលបន្ទុកផ្នែកគោលនយោបាយ និងវិនិយោគ របស់ AIIB អំពីការងារ និងការរំពឹងទុកទៅថ្ងៃអនាគតរបស់ធនាគារថ្មីមួយនេះ។ សូមលោកអ្នកនាងស្ដាប់កិច្ចសម្ភាសន៍នេះ ដែលត្រូវបានបកប្រែជាខេមរភាសាដូចតទៅ៕