បទសម្ភាសន៍ VOA៖ និស្សិតស្រីមកពីជនបទម្នាក់ជម្នះផ្នត់គំនិតចាស់បុរាណលើស្ត្រី និងការអប់រំ
គំនាបនៃផ្នត់គំនិតចាស់បុរាណលើស្ត្រី និងការអប់រំ នៅតែជាឧបសគ្គមួយក្នុងចំណោមឧបសគ្គផ្សេងៗទៀត ដែលសិស្សនិងនិស្សិតស្រីជាច្រើននាក់នៅតាមតំបន់ជនបទបន្តជួបប្រទះ។ ហើយនេះគឺជាបញ្ហាមួយដែល កញ្ញា លេន សៀវឡាន និស្សិតឆ្នាំទី៣ខាងផ្នែកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ American University of Phnom Penh បានជួបប្រទះ នៅពេលដែលនាងបានសម្រេចចិត្តផ្លាស់ទៅសិក្សានៅវិទ្យាល័យ១០មករា ១៩៧៩ នៅទីរួមខេត្តសៀមរាប ពីស្រុកពួកនៅជាយខេត្តសៀមរាប។ កញ្ញា សៀវឡាន បានជម្នះគំនាបនេះ រហូតដល់ទទួលបានឱកាសមករៀនថ្នាក់មហាវិទ្យាល័យនៅរាជធានីភ្នំពេញ ដោយបានអាហារូបករណ៍ពីសាកលវិទ្យាល័យ American University of Phnom Penh និងអាហារូបករណ៍ពីមូលនិធិ Harpswell Foundation។ ថ្មីៗនេះ កញ្ញា លេន សៀវឡាន ទើបតែបញ្ចប់កម្មវិធីសិក្សាមួយឆមាសនៅសាកលវិទ្យាល័យ American University នៅរដ្ឋធានីវ៉ាស៊ីនតោន ក្រោយពីនាងបានជាប់ជាបេក្ខជនម្នាក់ក្នុងកម្មវិធី Global Undergraduate Exchange Program របស់ក្រសួងការបរទេសអាមេរិក។ នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាសកញ្ញា លេន សៀវឡាន អំពីការសិក្សានៅរដ្ឋធានីវ៉ាស៊ីនតោន និងការជម្នះលើគំនាបនៃផ្នត់គំនិតចាស់បុរាណលើស្ត្រី និងការអប់រំ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៕