ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ អ្នកជំនាញ​បារម្ភ​នឹង​ការ​ធ្លាក់ចុះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​និង​ក្នុង​តំបន់

  • ហ៊ាន សុជាតា

កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ ​ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Borders) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង ​បាន​ចេញ​ផ្សាយ​សន្ទស្សន៍​សកល​ស្ដីពី​សេរីភាព​សារ​ព័ត៌មាន​ឆ្នាំ​២០១៧​ ដែល​ក្នុង​នោះ​បង្ហាញ​ថា​ សេរីភាព​សារព័ត៌មាន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ មាន​ស្ថានភាព​អាក្រក់​ជាង​គេ។ ហើយ​ប្រទេស​កម្ពុជា ​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ចំនួន​បួន​លេខ ​ដល់​លេខ​រៀង​ទី​១៣២ ក្នុង​ចំណោម​ប្រទេស​ជិត​១៨០​ដែល​ត្រូវ​បាន​សិក្សា។ នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ ក្នុងទីក្រុង​ហ្សាកាតា​ នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​សប្តាហ៍​មុន កញ្ញា​ ហ៊ាន សុជាតា​ នៃ VOA ​បាន​សម្ភាស​ជាមួយ​ អ្នកនាង Sophie Busson ប្រធាន​ផ្នែក​តស៊ូ​មតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៃ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ អំពី​បរិយាកាស​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ជា​ភាសា​ខ្មែរ​ទាំង​ស្រុង​ដូច​តទៅ៕

XS
SM
MD
LG