បទសម្ភាសន៍ VOA៖ គ.ជ.ប នឹងបែងចែកម៉ោងផ្សាយទូរទស្សន៍ស្មើគ្នាគ្រប់គណបក្ស
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រើប្រាស់ការបែងចែកម៉ោងទូរទស្សន៍ក្នុងពេលឃោសនាខាងមុខ ដោយឈរលើគោលការណ៍ស្មើភាពគ្នាសម្រាប់គ្រប់គណបក្សនយោបាយ ដែលចូលរួមប្រកួតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ គ.ជ.ប ក៏សុំឱ្យស្ថានីយ៍ទូរទស្សន៍ឯកជន បង្ហាញពីម៉ោងទំនេររបស់ខ្លួនសម្រាប់គណបក្សនយោបាយទិញផ្សាយផងដែរ។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យនៃគ.ជ.ប បានផ្តល់បទសម្ភាសន៍ដល់លោកម៉ែន គឹមសេង នៃ VOA ពីការរៀបចំនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៕