ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ពលករ​ចំណាក​ស្រុក​អាច​ជួប​ឧបសគ្គ​ពេល​មក​បោះឆ្នោត ប៉ុន្តែ​គ.ជ.ប​ថា​ហួស​ពី​ដែន​សមត្ថកិច្ច​ខ្លួន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សកម្មជន​សិទ្ធិពលករ​មើលឃើញ​ថា ពលករ​ចំណាកស្រុក​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​អាច​ប្រឈម​នឹង​ការ​លំបាក​ក្នុងការ​វិល​ត្រឡប់​មក​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់ ​នៅ​ថ្ងៃអាទិត្យ​ទី​៤ ខែ​មិថុនា​ខាងមុខ​ដោយសារ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​មាន​ភាព​ស្មុគស្មាញ​ និង​ការ​ពិបាក​ក្នុងការ​សុំច្បាប់​ពី​ថៅកែ​រោងចក្រ។ ពួកគេ​សុំ​ឱ្យ​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ និង​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ទាំង​នោះ។ ប៉ុន្តែ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​យល់​ឃើញ​ថា​ កិច្ចការ​នេះ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់ខ្លួន ដែល​ធ្វើ​ការងារ​បច្ចេកទេស​ និង​មិនមាន​ការ​រៀបចំ​ពិសេស​ណាមួយ​សម្រាប់​ពួកគេ​ ខុសពី​អ្នក​បោះឆ្នោត​ដទៃ​ទៀត​ទេ។ ​លោកម៉ែន គឹមសេង នៃ​វីអូអេ​ បាន​សម្ភាស​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត។ សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​នេះ​ទាំង​ស្រុង​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG