បទសម្ភាសន៍ VOA៖ គោលនយោបាយសម្បទានរបស់រដ្ឋាភិបាលមិនបានផ្ដល់ផលដល់ពលរដ្ឋទូទៅច្រើនទេ
លោក ហេង ស្រ៊ាង អ្នកសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមនិងនយោបាយនៅកម្ពុជា ថ្លែងថា គោលនយោបាយដីនិងព្រៃសម្បទានរបស់រដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនបរទេស ផ្ដល់ផលភាគច្រើនតែទៅលើអ្នកវិនិយោគបរទេស និងមន្ត្រីដែលមានតួនាទីពាក់ព័ន្ធតែប៉ុណ្ណោះ គឺមិនសូវជាផ្ដល់ផលដល់ប្រជាពលរដ្ឋទូទៅប៉ុន្មានទេ។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក ហេង ស្រ៊ាង ដែលកំពុងធ្វើការសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ Yaleដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក អំពីការធ្វើបទបង្ហាញរបស់លោកទាក់ទងនឹងបញ្ហានេះ កាលពីថ្ងៃសុក្រ ទី១៤ ខែមេសាដូចតទៅ៕