ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ក្រសួង​មហាផ្ទៃ​នៅ​តែ​មិន​ទទួល​ស្គាល់​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ


បទ​សម្ភាសន៍ VOA៖ ក្រសួង​មហាផ្ទៃ​នៅ​តែ​មិន​ទទួល​ស្គាល់​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:07:30 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

កិច្ចប្រជុំ​រវាង​តំណាង​គណបក្ស​សង្គ្រោះជាតិ​ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ពុធ​ស្តី​ពី​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រឆាំង ​បាន​ចេញ​លទ្ធផល​តិចតួច​ ដោយ​សារ​តែ​ក្រសួងមហាផ្ទៃ​នៅ​តែ​មិន​ទទួល​ស្គាល់​ថ្នាក់​ដឹកនាំថ្មី​នៃ​គណបក្ស​នេះ​នៅ​ឡើយ។ លោក​អេង ​ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​លោក​ម៉ែន គឹមសេង នៃ​វីអូអេ​ថា ​គណបក្ស​នឹង​ត្រូវ​ដក​ឃ្លា​មក​ពិនិត្យ​មើល​លើ​ទិដ្ឋភាព​ច្បាប់​ថ្មី​ស្តីពី​គណបក្ស​នយោបាយ​ ដែល​ទើប​នឹង​ប្រកាស​ឱ្យ​ប្រើ​ប្រាស់។ លោក​ក៏​សម្តែង​ចម្ងល់​ដែរ​ថា​ហេតុអ្វី​បាន​ជា​ក្រសួង​មក​លូកដៃ​ក្នុង​កិច្ចការ​រៀបចំ​ក្បាល​ម៉ាស៊ីន​របស់​គណបក្ស​ទៅ​វិញ។ សូមលោក​អ្នកស្តាប់​បទសម្ភាសន៍​នេះ​ដូចតទៅ៕

XS
SM
MD
LG