បទសម្ភាសន៍ VOA៖ បក្សប្រជាជនថាច្បាប់គណបក្សមិនរឹតត្បិតការផ្តល់ថវិកាពីខ្មែរ-អាមេរិកាំង
ច្បាប់ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសដែលទើបតែធ្វើវិសោធនកម្មកាលពីពេលថ្មីៗនេះបាននាំឱ្យលោក សម រង្ស៊ី លាលែងចេញពីតំណែងប្រធានដើម្បីការពារមិនឱ្យមានការរំលាយគណបក្ស។ ច្បាប់នេះក៏នាំឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកគាំទ្រនៅខាងក្រៅប្រទេសផងដែរ លើការផ្តល់ជំនួយហិរញ្ញវត្ថុ។ គណបក្សប្រជាជនកម្ពុជា ដែលជាអ្នករៀបចំធ្វើវិសោធនកម្មដោយឯកបក្សបានបញ្ជាក់ថា ច្បាប់នេះមិនហាមឃាត់ការផ្តល់ថវិកាដោយពលរដ្ឋខ្មែរអាមេរិកាំងទេ។ សូមលោកអ្នកស្តាប់សេចក្តីដកស្រង់នៃបទសម្ភាសរវាងលោកម៉ែន គឹមសេង នៃវីអូអេជាមួយនឹងលោកសុខ ឥសាន អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាដូចតទៅ៕