ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ប្រធានAPHR ថា​ ប្រតិកម្ម​ពី​រដ្ឋាភិបាល​បង្ហាញ​ថា​របាយការណ៍​គឺ​ជា​ការ​ពិត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រសួង​ការបរទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ពុធ បាន​រំលឹក​ប្រធាន​​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (ហៅ​កាត់​ថា​ APHR) ឲ្យ​គោរព​គោលការណ៍«មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក​អាស៊ាន» ក្រោយ​ពី​ក្រុម​នេះ បាន​ចេញ​របាយការណ៍​ថ្មី​មួយ ដោយ​រិះគន់​ខ្លាំងៗ​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ ​ប្រធាន​​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​នេះ បាន​ឆ្លើយតប​វិញ​ថា ប្រតិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ បង្ហាញ​ថា អ្វី​ដែល​បាន​រៀបរាប់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន គឺ​ជា​ការ​ពិត។ របាយការណ៍​នេះ ​មាន​ចំណង​ជើង​ថា «ជួង​មរណៈ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ៖ ការ​វាយប្រហារ​តំណាងរាស្ត្រ​និង​ការ​គំរាមកំហែង​ស្ថាប័ន​នៅ​កម្ពុជា» ឬ «​Death Knell for Democracy:Attacks on Lawmakers and the Threat to Cambodia's Institutions»។ លោក សាយ មុន្នី នៃ​VOAបាន​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ​ប្រធាន​​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​ អំពី​របាយការណ៍​និង​ប្រតិកម្ម​ពី​រដ្ឋាភិបាល​កម្ពុជាដូច​តទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG