បទសម្ភាសន៍ VOA៖ ពលរដ្ឋខ្មែរនៅឡុងប៊ិចត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ
ពលរដ្ឋខ្មែរនៅក្នុងក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិកនឹងរៀបចំពិធីបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧ នៅក្នុងឧទ្យាន «អេល ដូរ៉ាដូ» (El Dorado Park) ដោយមានល្បែងកម្សាន្តប្រពៃណី ហើយនឹងកម្មវិធីប្លែកៗជាច្រើនទៀត។ លោក ខេង សុភ័ក្ត ប្រធានអង្គការ «សភាសង្គមខ្មែរ» ដែលជាអ្នករៀបចំពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះ បានអះអាងថា នេះគឺជាកិច្ចការសំខាន់ណាស់ដែលពលរដ្ឋខ្មែររួបរួមគ្នាថែរក្សា អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរដែលដូនតាបានបន្សល់ទុកឲ្យដល់កូនចៅជំនាន់ក្រោយ។ សូមស្តាប់កិច្ចសម្ភាសន៍តាមទូរស័ព្ទរបស់លោក សុខ ខេមរា នៃវីអូអេពីរដ្ឋធានីវ៉ាស៊ីនតោនជាមួយលោក ខេង សុភ័ក្ត ដូចតទៅ៕