ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ អ្នក​តំណាងរាស្រ្ត​ថា​ខេត្ត​ពោធិ៍សាត់​ធ្លាប់​សម្បូរ​ព្រៃ​ឈើ​តែ​ពលរដ្ឋ​ខ្វះ​ផ្ទះ​ឈើ​រស់នៅ

  • ម៉ែន គឹមសេង

អ្នក​តំណាងរាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ថា ​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​ធ្វើ​អាជីវកម្ម​មិន​ត្រឹមត្រូវ។​ រីឯ​សកម្មជន​នៅ​ថ្នាក់​មូលដ្ឋាន និង​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ប្រចាំ​នៅ​ខេត្ត​ពោធិ៍សាត់​ ក៏​បាន​ថ្លែង​ពី​ការ​លំបាក​ក្នុងការ​តាមដាន​ការងារ​នៅក្នុង​ខេត្ត ​ដោយ​សារ​មាន​ការ​រើស​អើង​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ និង​អ្នក​តំណាងរាស្រ្ត​ផងដែរ។ ប៉ុន្តែ​ពួកគេ​ត្រូវ​ជម្នះ​នឹង​ការ​រើស​អើង​នេះ​ដើម្បី​ដោះស្រាយ​ការ​លំបាក និង​ការ​រំលោភ​បំពាន​នានា​​ដែល​ពលរដ្ឋ​មូលដ្ឋាន​កំពុង​ជួប​ប្រទះ។ គណបក្ស​ប្រឆាំង​មិន​ឈ្នះ​បាន​តំណែង​មេឃុំ​ និង​ចៅសង្កាត់​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១២ទេ​ ប៉ុន្តែ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​ខាងមុខនេះ​ ពួកគេ​អះអាង​ថា​នឹង​ខិតខំ​យក​ជ័យជម្នះ​លើ​គណបក្ស​កាន់​អំណាច។ សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​រវាង​លោកម៉ែន គឹមសេង ​នៃ​វីអូអេ​ជាមួយ​នឹង​លោក​ងឹម ញ៉េង អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​មណ្ឌល​ពោធិ៍សាត់​ដូចតទៅ៕

XS
SM
MD
LG