ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍​ VOA៖​ ​សៀវភៅ​ស្តីពី​ទស្សនៈ​នយោបាយ​របស់​លោក​គឹម សុខ​នឹង​ត្រូវ​បោះពុម្ព​ឆាប់ៗ​ខាង​មុខ

  • ហ៊ាន សុជាតា

លោក ហង្ស វិទូ​ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​កំពុង​រៀបចំ​បោះពុម្ព​ផ្សាយ​សៀវភៅ​«ទស្សនៈ​សង្គម​ និង​នយោបាយ​របស់​លោក​ គឹម សុខ» ​ចំនួន​៥.០០០​​ក្បាល​ នា​ពេល​ខាង​មុខ។​ សៀវភៅ​នេះ​នឹង​ដាក់​លក់​នៅ​តាម​បណ្ណាគារ​ ​តូប​លក់​សៀវភៅ​ និង​អង្គការ​មួយ​ចំនួន​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ។​​ លោក​ ហង្ស វិទូ​ ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​ដោយ​ លោក កែម ឡី​ និង​ជា​អ្នក​រៀបរៀង​សៀវភៅ​ថ្មី​នេះ​បាន​ផ្តល់​បទសម្ភាសន៍​មួយ​ជាមួយ​កញ្ញា​ ហ៊ាន សុជាតា​ នៃ​ VOA កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​ លោក​បាន​ឲ្យ​ដឹង​ថា​ សៀវភៅ​ថ្មី​នេះ ​គឺ​សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ ស្នេហា​ជាតិ​របស់​លោក​ គឹម សុខ​ ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ ពី​បទ​​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ​និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ»​ តាម​ពាក្យ​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។​ លោក​ គឹម សុខ ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ដល់​២​ឆ្នាំ។ នេះ​គឺ​ជា​បទសម្ភាសន៍​ទាំង​ស្រុង​រវាង​ កញ្ញា​ ហ៊ាន សុជាតា​ នៃ​ VOA ​និង​ លោក​ ហង្ស វិទូ​ អំពី​ទស្សនៈ​នយោបាយ​របស់​លោក​ គឹម សុខ​ និង​ការ​បោះពុម្ព​សៀវភៅ​ថ្មី​នេះ៕

XS
SM
MD
LG