បទសម្ភាសន៍ VOA៖ ព្រះចៅអធិការវត្តនៅកាណាដាវាយតម្លៃពីការធ្លាក់ចុះសីលធម៌ក្នុងសង្គមខ្មែរ
ព្រះតេជគុណបណ្ឌិត ហុក សុវណ្ណព្រះចៅអធិការវត្តខ្មែរនៅប្រទេសកាណាដា បានមានសង្ឃដីកាអំពីការធ្លាក់ចុះសីលធម៌ក្នុងសង្គមខ្មែរ ក្នុងពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទពីទីក្រុងម៉ុងរ៉េអាល់ ជាមួយលោក សុខ ខេមរា នៃ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ព្រះតេជគុណបានសង្កេតឃើញថា ការធ្លាក់ចុះសីលធម៌ និងការមិនគោរពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋនេះ គឺរាប់ទាំងអ្នកនយោបាយនិងប្រជារាស្ត្រធម្មតា។ ព្រះតេជគុណមានសង្ឃដីកាទៀតថារឿងនេះ អាចនាំឲ្យប្រទេសជាតិជួបគ្រោះថ្នាក់ ជាពិសេសនៅពេលដែលការបោះឆ្នោតមិនមានលក្ខណសេរី យុត្តិធម៌ និងស្មើភាពគ្នា ប្រសិនបើអ្នកនយោបាយមិនបានរួមគ្នាដោះស្រាយ៕