បទសម្ភាសន៍ VOA៖ សមាគមហ្វារបណ្តុះបណ្តាលផ្នែកសិល្បៈដើម្បីព្យាបាលជំងឺផ្លូវចិត្តនិងអភិវឌ្ឍសង្គម
សមាគមហ្វារពន្លឺសិល្បៈដែលមានប្រវត្តិតាំងពីឆ្នាំ១៩៨៦ នៅតាមជំរំជនភៀសខ្លួនកម្ពុជានៅក្បែរព្រំដែនប្រទេសថៃ នៅពេលដែលស្ត្រីជនជាតិបារាំងមួយរូបដែលមានឈ្មោះថា Veronique Decrop បានបង្រៀនសិល្បៈគំនូរដល់យុវជនខ្មែរវ័យក្មេង៩នាក់ ដើម្បីជួយឲ្យគាត់បញ្ចេញភាពស្មុគស្មាញរបស់គាត់។ រហូតដល់ឆ្នាំ១៩៩៤ ទើបសមាគមត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងខេត្តបាត់ដំបង ដើម្បីជួយព្យាបាលជំងឺផ្លូវចិត្តនិងជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដោយការបណ្តុះបណ្តាលផ្នែកសិល្បៈជាច្រើនជំនាញមានតាំងពីសិល្បៈគំនូរ សិល្បៈសូនរូប គំនូរជីវចល Design ឬសិល្បៈច្នៃម៉ូត និងជាពិសេសសិល្បៈទស្សនីយភាព ដល់កុមារក្រីក្រ ដោយឥតគិតថ្លៃ។ កញ្ញា ស្រេង លក្ខិណា បានសម្ភាសលោក ហួត តារា នាយកប្រតិបត្តិនៃសហគ្រាសសង្គមហ្វារ អំពីប្រវត្តិនិងទស្សនវិស័យនៃសមាគមហ្វាពន្លឺសិល្បៈនេះនៅក្នុងសង្គមកម្ពុជា៕