បទសម្ភាសន៍ VOA៖ លោកសម រង្ស៊ីប្តេជ្ញាស្វែងរកយុត្តិធម៌ដល់លោកកែម ឡី
តុលាការក្រុងភ្នំពេញគ្រោងនឹងបើកសវនាការនៅថ្ងៃទី១ ខែមីនាខាងមុខនេះ កាត់ទោសជនជាប់ចោទឈ្មោះអឿត អាង ហៅ ជួប សម្លាប់ ក្នុងករណីធ្វើឃាតលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បីឈ្មោះ បើទោះបីជាមានមតិជាច្រើននៅមន្ទិលសង្ស័យថា ឃាតកម្មនេះមិនអាចមានជនល្មើសតែម្នាក់ទេ។ រីឯនៅសហរដ្ឋអាមេរិកឯណេះវិញ ចៅក្រមនៃតុលាការរដ្ឋាភិបាលសហព័ន្ធបានបង្គាប់ឱ្យក្រុមហ៊ុនChevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនប្រេងសាំងកាលតិច បញ្ចេញវីដេអូពីសកម្មភាពបាញ់ប្រហារលើលោកបណ្ឌិតកែម ឡី និងវីដេអូថតមុននោះចំនួន១០ថ្ងៃទៅតាមការស្នើសុំរបស់លោកសម រង្ស៊ី និងពលរដ្ឋរងគ្រោះមួយចំនួន។ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ដល់លោក ម៉ែន គឹមសេង អ្នកយកព័ត៌មានវីអូអេក្នុងបទសម្ភាសមួយថា លោកប្តេជ្ញាស្វែងរកយុត្តិធម៌ជូនលោកកែម ឡី និងក្រុមគ្រួសារជនរងគ្រោះ។ សូមលោកអ្នកស្តាប់បទសម្ភាសនេះដូចតទៅ៕