ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ គ្រូពេទ្យ​ខ្មែរ​-អាមេរិកាំង នឹង​ទៅ​ព្យាបាល​មិន​គិត​ថ្លៃ​នៅ​ខេត្ត​កំពង់ចាម​និង​ត្បូងឃ្មុំ

  • ម៉ែន គឹមសេង

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខ្មែរ​-អាមេរិកាំង​ដែល​មាន​សមាជិក​ជិត​១០០​នាក់​​នឹង​បំពេញ​បេសកកម្ម​លើក​ទី៧​នៅ​ពាក់កណ្តាល​ខែ​កុម្ភៈ​នេះ នៅ​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ជួយ​ព្យាបាល​ពលរដ្ឋ​កម្ពុជា​ដោយ​មិន​គិត​ថ្លៃ។ ក្នុង​ដំណើរ​ទៅ​ព្យាបាល​ចំនួន​៦លើក​កន្លង​មក ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​បាន​ជួយ​ព្យាបាល​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​៣០.០០០នាក់ ហើយ​ក៏​មាន​ចែក​ដៃ​សិប្បនិម្មិត​ជូន​ផងដែរ។ លោក ម៉ែន គឹមសេង អ្នកយក​ព័ត៌មាន​VOA បាន​សម្ភាស​លោក​វេជ្ជបណ្ឌិត​សុង តាន់​ដែល​ជា​ប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​និង​ជា​អ្នកដឹកនាំ​បេសកកម្ម​នេះ៕

XS
SM
MD
LG