ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​និយាយ​ថា ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​​និង​ចិននឹងមាន​សារៈ​សំខាន់​បំផុត​នៅ​ឆ្នាំ​២០១៧​នេះ


រូបភាពឯកសារ៖ ទង់ជាតិ​សាធារណ​រដ្ឋប្រជាមានិត​ចិន​និង​ទង់ជាតិ​សហរដ្ឋអាមេរិក​បក់​រវិចៗនៅ​តាម​ដងផ្លូវ​ Pennsylvania Avenue​ ក្បែរ​វិមាន​ Capitol សហរដ្ឋអាមេរិកអំឡុង​ពិធី​បុណ្យចូលឆ្នាំចិន​ដែល​ប្រធានាធិបតី​ Hu Jintao ធ្វើ​ទស្សនកិច្ចក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​១៨ មករា ២០១១។

មិនថាជា​បេក្ខជន​ឬ​ជា​ប្រធានា​ធិបតី​ទេ ​កំណត់​សម្គាល់និង​សកម្មភាព​របស់​លោក​ដូណាល់ ត្រាំ​ ​រួមមានការតែងតាំងបុគ្គលិក​ខ្លះ​របស់​លោក ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​សង្កេត​ការ​អំពី​ប្រទេស​ចិន ជឿជាក់​ថា ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​នឹងមានការ​យ៉ាប់​យ៉ឺន​កាន់​តែ​ខ្លាំង ​ហើយ​ថា​ប្រទេស​ទាំង​២ ​អាច​ឆ្ពោះ​ទៅកាន់​ការ​ប៉ះទង្គិច​គ្នា​ទៀត​ផង។

ចាប់តាំង​ពី​ការរិះ​គន់​ដ៏​ខ្លាំង​លើ​ការ​ធ្វើពាណិជ្ជកម្ម​របស់​ចិន​រហូត​ដល់ការ​រំលោភ​ពិធី​ការ​ខាង​ការទូត​ដ៏​យូរអង្វែង​ដោយ​ការទទួល​ការ​ហៅទូរស័ព្ទ​ពី​លោក​ស្រី​ប្រធា​នា​ធិបតី Tsai Ing-wen ​នៃ​កោះតៃវ៉ាន់ តាំង​ពីសំណួរនៃការ​បង្កើត​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​គឺ​គោល​នយោបាយ​ចិន​តែ​មួយ រហូតដល់​ការតែង​តាំង​មនុស្ស​ដែល​ល្បីល្បាញ​រិះគន់​ប្រទេស​ចិន​ក្នុង​តួនាទី​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ហាក់​ដូចជា​កំពុង​ផ្តល់​សញ្ញា​ថា​ ​លោក​មាន​បំណង​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ទំនាក់​ទំនង​ដែល​មាន​សារៈ​សំខាន់​ ផលវិបាក​បំផុត​នៅ​ក្នុង​ពិភពលោក ​ជាពិសេស​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម។

ពួក​អ្នក​ជំនាញ​ពាណិជ្ជកម្ម​ខ្លះជឿ​ជាក់​ថា ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំង២​ដែល​មាន​សេដ្ឋ​កិច្ច​ធំបំផុតរបស់​ពិភពលោក​ជាការ​ជៀស​មិនផុត។

លោក Alan Tonelson ជា​អ្នក​បង្កើត​ប្លុក RealityCheck blog ហើយ​នឹង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​នៅឯក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សហរដ្ឋ​អាមេរិក។លោកTonelson បានប្រាប់ VOA នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទថា «ប្រសិន​បើ ​ពួកមេដឹកនាំ​ចិន ​ចង់​ធ្វើឲ្យ​ខាត​បង់​យ៉ាង​ខ្លាំង​ដែល​នឹង​ប៉ះពាល់​ជីវភាព​របស់​ពួកគេ​ ដូច្នេះ ពួកគេត្រូវ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិកពីព្រោះ​នេះ​ប្រាកដ​ជា​អ្វី​ដែល​នឹង​កើត​មាន​ឡើង‍»៕

XS
SM
MD
LG