បទសម្ភាសន៍ VOA៖ ឧក្រិដ្ឋកម្មនៃការបង្ខំឲ្យរៀបការ និងការបង្ខំឲ្យមានផ្ទៃពោះក្នុងរបបខ្មែរក្រហមមិនត្រូវបាន«យកចិត្តទុកដាក់»
ឧក្រិដ្ឋកម្មនៃអំពីការបង្ខំឲ្យមានផ្ទៃពោះ មិនសូវបានលើកឡើងនៅក្នុងដំណើរការកាត់ទោសរបស់តុលាការណាមួយនៅក្នុងពិភពលោកឡើយ ទោះបីជាឧក្រិដ្ឋកម្មនេះមានផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយរបស់ស្រ្តីយ៉ាងធ្ងន់ធ្ងរក៏ដោយ។ ប៉ុន្តែ នៅតុលាការខ្មែរក្រហម អ្នកនៅរស់រានមានជីវិតពីឧក្រិដ្ឋកម្មនេះ បានរៀបរាប់អំពីរឿងរ៉ាវរបស់ពួកគេ ទោះបីជាតុលាការមិនបានលើកបង្ហាញពីឧក្រិដ្ឋកម្មនេះឲ្យចំក៏ដោយ។ នាពេលថ្មីៗនេះ នាង Ana Salvá អ្នកកាសែតក្រៅក្របខ័ណ្ឌជនជាតិអេស្ប៉ាញម្នាក់ប្រចាំទីក្រុងបាងកក ប្រទេសថៃ បានរាយការណ៍ថា សិទ្ធិបន្តពូជរបស់ស្រ្តីកម្ពុជានៅក្រោមរបបខ្មែរក្រហមមិនត្រូវបានយកចិត្តទុកដាក់ នៅក្នុងអត្ថបទរបាយការណ៍របស់នាង ដែលចេញផ្សាយដោយ Diplomat។ នាងបានផ្តល់បទសម្ភាសន៍ឲ្យនាង ទែន សុខស្រីនិត នៃវីអូអេតាមទូរស័ព្ទអំពីសេចក្តីរាយការណ៍នេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕