ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្រា​ការ​ប្រាក់​កើន​ឡើង​បង្អាក់​ទឹក​ចិត្ត​ដល់​អ្នក​ទិញ​ផ្ទះ​លើក​ដំបូង​មួយ​ចំនួន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដូច​ដែល​គេ​រំពឹង​ទុក ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​បាន​បង្កើន​អត្រា​ការ​ប្រាក់​កម្ចី​សំខាន់​របស់​ខ្លួន​ចំនួន ០,២៥ ភាគរយ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ ២០១៦ កន្លង​ទៅ​នេះ។ នេះ​ជា​លើក​ទី​ពីរ​ហើយ ​ដែល​ធនាគារ​កណ្ដាល​ធ្វើ​ដូច្នេះ ចាប់​តាំង​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ បាន​បញ្ចប់​ទៅ។ សេដ្ឋវិទូ​នានា​និយាយ​ថា ការ​រក្សា ឬ ការបង្កើន​អត្រាការ​ប្រាក់​ដែល​ទាប​ស្រាប់​មិន​ដែល​មាន​ពី​មុន​មក​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ជា​សញ្ញា​ដែល​បញ្ជាក់​ថា សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​មាន​ភាព​ប្រសើរ​ឡើង។ ប៉ុន្តែ អ្នក​ផ្សេង​ទៀត​លើក​ឡើង​ថា អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​មុន ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​អចលន​ទ្រព្យ ដែល​ជា​វិស័យ​ឧស្សាហកម្ម​ដែល​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៨ ផង​ដែរ។ លោក Mil Arcega នៃ VOA រាយការណ៍​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ ហើយ​លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG