ថ្នាក់បង្រៀនភាសាខ្មែរជួយពលរដ្ឋខ្មែរអាមេរិកាំង ឲ្យស្គាល់ដើមកំណើតរបស់ខ្លួន
នៅពេលដែលជនអន្តោប្រវេសន្តមកដល់ប្រទេសថ្មីមួយ ពួកគេខំប្រឹងសម្របខ្លួនទៅនឹងសង្គមថ្មី ខណៈដែលព្យាយាមរក្សាប្រពៃណីនិងវប្បធម៌នៃប្រទេសកំណើតរបស់ខ្លួន។ នេះគឺបទពិសោធន៍របស់ពលរដ្ឋខ្មែរអាមេរិកាំង ដែលបានភៀសខ្លួនពីរបបខ្មែរក្រហម និងការកាប់សម្លាប់រង្គាលដ៏ឃោរឃៅរបស់ក្រុមនេះ កាលពីប្រមាណ៤០ឆ្នាំមុន។ ជនភៀសខ្លួនជាច្រើនក្នុងចំណោមជនភៀសខ្លួនទាំងនេះ បានមកតាំងទីលំនៅថ្មីក្នុងទីក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេនៅសហរដ្ឋអាមេរិកនេះ។ ទីនេះ ក៏ជាកន្លែងដែលពលរដ្ឋខ្មែរអាមេរិកាំងជាច្រើន កំពុងព្យាយាមភ្ជាប់ខ្លួនឡើងវិញទៅនឹងដើមកំណើតរបស់ខ្លួន តាមរយៈថ្នាក់រៀនភាសាខ្មែរមួយ។ អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍រឿងនេះពីរដ្ឋកាលីហ្វ័រញ៉ា ហើយ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួល៕