ខ្មែរអាមេរិកាំងនៅរដ្ឋចរចាចាប់ផ្តើមបើកអាជីវកម្មខ្នាតតូច
ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួននៅទីក្រុងអាត្លង់តារដ្ឋចរចាបានងាកមកប្រកបអាជីវកម្មដោយខ្លួនឯងជាបណ្តើរៗ។ ក្នុងពេលដែលសហគមន៍នេះបានបង្កើតជាក្រុងខ្មែរនិងមានមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដោយខ្លួនឯងសកម្មជន និងអ្នកប្រកបអាជីវកម្មសង្ឃឹមថា សក្តានុពលសេដ្ឋកិច្ចនឹងបានរីកធំធាត់ក្នុងពេលខាងមុខ។ លោក ម៉ែន គឹមសេង នៃ VOAជូនសេចក្តីរាយការណ៍ពីទីក្រុងClayton រដ្ឋចរចា៕