ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ អ្នក​និពន្ធ​សៀវភៅ​ថា ទស្សនៈ​ចង្អៀតចង្អល់​ចំពោះ​មនុស្ស​ដទៃ​អាច​ជា​មូលហេតុ​នៃ​អំពើ​ហិង្សា


ក្នុង​នាម​ជា​អ្នក​ជំនាញ​ផ្នែក​អំពើ​ប្រល័យ​ពូជសាសន៍​ដ៏​ល្បីល្បាញ​មួយ​រូប លោក​បណ្ឌិត Alexander L. Hinton គឺ​ជា​សាស្ត្រាចារ្យ​នរវិទ្យា​នៅ​សាកលវិទ្យាល័យ Rutgers University ក្នុង​ទីក្រុង Newark រដ្ឋ New Jersy សហរដ្ឋ​អាមេរិក។ លោក​ក៏​ជា​នាយក​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ពី​អំពើ​ប្រល័យ​ពូជសាសន៍ និង​សិទ្ធិ​មនុស្ស និង​ជា​ប្រធាន​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​នៅ​សាកលវិទ្យាល័យ Rutgers ផង​ដែរ។ សៀវភៅ​ចុង​ក្រោយ​របស់​លោក​ដែល​មាន​ចំណងជើង​ថា «មនុស្ស​ជាតិ ឬ​សត្វ​ចម្លែក? ការ​ជំនុំ​ជម្រះ​លើ​អ្នក​ធ្វើ​ទណ្ឌកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម» ដែល​ជា​ភាសា​អង់គ្លេស​មាន​ចំណង​ជើង​ថា "Man or Monster? The Trial of a Khmer Rouge Torturer" គឺ​ជា​ការ​សិក្សា​ស្រាវជ្រាវ​មួយ ដែល​មិនមែន​ត្រឹម​តែ​ផ្ដោត​លើ​សមមិត្ត ឌុច ដែល​ជា​ប្រធាន​មន្ទីរ​សន្តិសុខ​ស២១ ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​កន្លែង​ដែល​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម និង​បង្អត់​អាហារ​រហូត​ដល់​ស្លាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្ដោត​លើ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជ្រើសរើស​យក​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ហួស​ហេតុ និង​ការ​មិន​ផ្ដល់​តម្លៃ​ដល់​មនុស្ស​ទូទៅ​ផង​ដែរ។ លោក​បណ្ឌិត Hinton បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​លោក ភី សុភាដា នៃ​ VOA តាម​រយៈ​ទូរស័ព្ទ​អំពី​សៀវភៅ​នេះ។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ជា​ភាសា​ខ្មែរ​ទាំង​ស្រុង​ដូច​តទៅ៕

XS
SM
MD
LG