ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ ប្រធាន​សហព័ន្ធ​ខ្មែរ​ក្រោម​ថា ខ្មែរ​កម្ពុជា​ក្រោម​នៅតែ​រង​ការ​គាប​សង្កត់​ពី​រដ្ឋាភិបាល​វៀតណាម


សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បើក​កិច្ច​ប្រជុំ​ដំណាច់​ឆ្នាំ​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី១៦​ដល់​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ២០១៦​កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ​អាមេរិក ដើម្បី​បូក​សរុប​ការងារ​របស់​សហព័ន្ធ និង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​វៀតណាម​សព្វថ្ងៃ។ លោក​ ថាច់ ង៉ុកថាច់ (Thach Ngoc Thach) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​លោក ភី សុភាដា នៃ VOA ខ្មែរ អំពី​កិច្ច​ប្រជុំ​នេះ​ គោល​បំណង និង​ការងារ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា និង​អំពី​ស្ថានការណ៍​ទូទៅ​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​វៀតណាម។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៕

XS
SM
MD
LG