បទសម្ភាសន៍ VOA ជាមួយលោក សម រង្ស៊ី៖ «ខ្ញុំនឹងបន្តជីវិតនយោបាយរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ»
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ថ្លែងថា យុវជននៅមិនទាន់អាចក្លាយជាអ្នកដឹកនាំគណបក្សប្រឆាំង ដើម្បីអាចនាំមកនូវការផ្លាស់ប្ដូរនៅក្នុងប្រទេសកម្ពុជាបានទេ ដោយសារពួកគេ នៅមិនទាន់មានមធ្យោបាយ លទ្ធភាព ឱកាសនិងបទពិសោធន៍គ្រប់គ្រាន់នៅឡើយ។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក សម រង្ស៊ី ក្នុងពេលដែលមេដឹកនាំបក្សប្រឆាំងរូបនេះ កំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ទី១៤ ខែធ្នូកន្លងទៅនេះ។ សូមលោកអ្នកស្ដាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕