ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ ខ្មែរ​អាមេរិកាំង​ថា​ជំនាញ​ STEM ចាំ​បាច់​សម្រាប់​វិស័យ​បច្ចេកវិទ្យា​​ជាន់​ខ្ពស់​របស់​កម្ពុជា​


វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា​បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​​វិស័យ​នេះ​មាន​​ទំហំ​ប្រមាណ​៨០០​លាន​ដុល្លារ​និង​ផ្តល់​ការងារ​ដល់​អ្នក​ជំនាញ​ IT ចំនួន​៣០.០០០​នាក់។ ប៉ុន្តែ​ដើម្បី​បំពេញ​តម្រូវ​ការ​ធនធាន​មនុស្ស​​​សម្រាប់​​​វិស័យ​បច្ចេកវិទ្យា​​ដែល​នឹង​កើន​ឡើង​នេះ កម្ពុជា​ត្រូវ​វិនិយោគ​ខ្លាំង​ទៅ​ក្នុង​​កម្មវិធី​អប់រំ​​និង​ការងារ​ជំនាញ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា វិស្វកម្ម​ និង​គណិតវិទ្យា ឬ​​ហៅ​កាត់​ថា STEM។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Allen Dogson Tan នាយកគ្រប់គ្រង​នៃ​អង្គការ STEM Cambodia​ ដែល​ជា​អង្គការ​ថ្មី​មួយ​​ដែល​មាន​​គោលដៅ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​​ជំនាញ STEM នៅ​កម្ពុជា។ អង្គការ​នេះ​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Microsoft ដើម្បី​ផ្តល់​​​ការ​បណ្តុះបណ្តាល​ដល់​យុវជន​កម្ពុជា។ លោក សឹង សុផាត នៃ VOA បាន​សាកសួរ​លោក Allen Tan នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​អំពី​យុទ្ធសាស្ត្រ​របស់​អង្គការ STEM Cambodia មហោស្រព​វិទ្យាសាស្ត្រ និង​តួ​នាទី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ក្នុង​ការ​ជំរុញ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា។

XS
SM
MD
LG