ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ អ្នក​កាសែត​ខ្មែរ​ចេញ​ផ្សាយ​សៀវភៅ​ថ្មី​ឧទ្ទិស​ដល់​លោក​កែម ឡី

  • សាយ មុន្នី

អ្នក​កាសែត​ខ្មែរ​ម្នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​ផ្សាយ​សៀវភៅ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា​«គ្រូ​ធំ»​គឺ​រយៈពេល​៥​ខែ​ក្រោយ​ពី​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​កន្លង​មក​នេះ។ លោក សាយ មុន្នី នៃ​ VOA បាន​សម្ភាស​លោក វណ្ណ វិចារ ដែល​បាន​និពន្ធ​សៀវភៅ​នេះ ហើយ​រាយការណ៍​ថា អ្នក​និពន្ធ​ចង់​ឧទ្ទិស​ស្នាដៃ​នេះ​ដល់​វិញ្ញាណក្ខន្ធ​លោក​ កែម ឡី អ្នក​វិភាគ​សង្គម​និង​នយោបាយ​ដ៏​លេចធ្លោ​ និង​ដើម្បី​រក្សា​គំនិត​និង​ការវិភាគ​ស៊ីជម្រៅ​របស់​លោក​ឲ្យ​នៅ​ស្ថិតស្ថេរ​ក្នុង​ដួងចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ជា​រៀង​រហូត។ សូម​លោក​អ្នក​ស្ដាប់​បទសម្ភាសន៍​រវាង​លោក​ សាយ មុន្នី និង​លោក វណ្ណ វិចារ ​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ CNC អំពី​សៀវភៅ​ថ្មី​របស់​លោក​ដូច​តទៅ៕

XS
SM
MD
LG