បទសម្ភាសន៍ VOA៖ សហគមន៍ខ្មែរនៅក្រុង Oakland រន្ធត់និងរៀនមេរៀនពីអគ្គិភ័យដ៏មហន្តរាយ
កាលពីយប់ថ្ងៃសុក្រ អគ្គិភ័យដ៏ធំមួយបានឆាបឆេះឃ្លាំងផ្ទុកទំនិញមួយកន្លែងនៅទីក្រុង Oakland រដ្ឋ California ដែលត្រូវបានគេកែច្នៃដោយមិនមានប័ណ្ណអនុញ្ញាត ឲ្យទៅជាកន្លែងសម្រាប់រស់នៅ ឬសម្រាប់កម្សាន្ត។ មកទល់នឹងថ្ងៃច័ន្ទចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៦នាក់។ កន្លែងដែលឆេះនៅសង្កាត់ Fruitvale នោះ ស្ថិតនៅមិនប៉ុន្មានឆ្ងាយពីអតីតវត្តខ្មែរមួយដែលត្រូវឆេះកាលពីខែកុម្ភៈ ប៉ុន្តែដែលមិនមានអ្នកស្លាប់។ លោក សឹង សុផាត នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយលោក លោក អ៊ិន សួន ប្រធានគណៈកម្មការវត្តខ្មែរអូកឡិនដ៍ ឬហៅវត្តចាស់ អំពីអារម្មណ៍របស់លោកនិងសហគមន៍ខ្មែរនៅក្រុង Oakland ទាក់ទងនឹងការឆេះ និងមេរៀនទាក់ទងសុវត្ថិភាពការសាងសង់អគារសម្រាប់ការកសាងវត្តថ្មី៕