ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ កម្ពុជា​ត្រៀម​ចូលរួម​កាត់បន្ថយ​កំដៅ​ផែនដី​ដល់​២​អង្សា​នៅ​ឆ្នាំ​២១០០


ការ​ឡើង​កំដៅ​ផែនដី​បាន​ក្លាយ​ប្រធាន​បទ​ពិភាក្សាដ៏​ចម្បង​មួយ​សម្រាប់​ពិភពលោក​នា​ពេល​សព្វ​ថ្ងៃ​នេះ​ និង​អនាគត។ ថ្មី​ៗ​នេះ​ សន្និសីទ​កំពូល​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​សាកល​លោក​ត្រូវបាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង Marrakech នៃ​ប្រ​ទេស​ម៉ារ៉ុក។​ សន្និសីទ​នេះ​មាន​ការ​ចូល​រួមពី​លោក​អគ្គ​លេ​ខាធិការ​អង្គការ​សហប្រជាជាតិ​ Ban Ki-moon និង​តំណាង​រដ្ឋាភិបាល​គ្រប់​ប្រទេស​ទាំង​អស់​នៅលើ​ពិភពលោក។ ប្រទេស​កម្ពុជា​ក៏​បាន​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​អាកាសធាតុ​នោះ​ផង​ដែរ។ តទៅ​នេះ​សូម​អស់​លោក​អ្នក​ស្តាប់​កិច្ច​សម្ភាសន៍​របស់​លោក ​ជឹង ​ប៉ូជីន នៃ VOA ​ជាមួយ​លោក ​ជួប ​ប៉ារីស​ អគ្គលេខា​ធិការ​រង​នៃ​ក្រុម​ប្រឹក្សា​ជាតិអភិ​វឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​បរិស្ថាន​និង​ជា​សមាជិក​ប្រតិភូ​កម្ពុជា​ដែល​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​ផ្លាស់​ប្តូរអាកាសធាតុ​នៅ​ប្រទេស​ម៉ារ៉ុក៕

XS
SM
MD
LG