បទសម្ភាសន៍ VOA៖ របាយការណ៍ថ្មីបង្ហាញថា ការផ្តន្ទាទោសលើសំណុំរឿងរំលោភសេពសន្ថវៈនៅកម្ពុជានៅមានកំហុសឆ្គងច្រើន
អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយរបាយការណ៍មួយស្តីពី«ការរួចខ្លួនពីបទល្មើស៖ ការអនុវត្តច្បាប់ចំពោះបទល្មើសរំលោភសេពសន្ថវៈក្នុងប្រព័ន្ធតុលាការកម្ពុជា» កាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកានេះ។ របាយការណ៍នេះធ្វើឡើងដោយផ្អែកលើសំណុំរឿងដែលអង្គការលីកាដូ ធ្វើការស៊ើបអង្កេតចាប់តាំងពីឆ្នាំ២០១២មក ហើយអង្គការនេះរកឃើញថា ការផ្តន្ទាទោសលើសំណុំរឿងរំលោភសេពសន្ថវៈនៅកម្ពុជានៅមានកំហុសឆ្គងច្រើន និងមានចំនួនទាបគួរឲ្យព្រួយបារម្ភ។ នៅក្នុងបទសម្ភាសម៍មួយជាមួយ VOA កញ្ញា ណាប់ សុម៉ាលី មន្ត្រីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទ្ធិស្រ្តី និងកុមារនៃអង្គការលីកាដូ លើកឡើងថា ការរំលោភសេពសន្ថវៈនៅកម្ពុជាកាន់តែមានសភាពសាហាវជាងមុន ហើយការស្វែងរកយុត្តិធម៌ហាក់នៅឆ្ងាយពីដៃជនរងគ្រោះនៅឡើយ។ សូមស្តាប់បទសម្ភាសន៍រវាងកញ្ញា ហ៊ាន សុជាតា នៃ VOA និងកញ្ញា ណាប់ សុម៉ាលី ដូចតទៅ៕