ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ យុវជន​ខ្មែរ​ម្នាក់​គ្រោង​បង្កើត​គម្រោង​តម្រង់​ទិសដៅ​ជីវិត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ


តាមរយៈ​គម្រោង YSEALI ដែល​ជា​រៀងរាល់​ឆ្នាំ​នាំ​យក​យុវជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មក​សហរដ្ឋ​អាមេរិក​ដើម្បី​ទទួល​វគ្គបណ្តុះ​បណ្តាល​ផ្សេងៗ យុវជន​ខ្មែរ​ឈ្មោះ កែវ ធាស្រ៊ុន ដែល​ជា​និស្សិត​ឆ្នាំ​ទី​៣​នៃ​ដេប៉ាតេម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ បាន​ប្រាប់ VOA អំពី​គំនិត​ផ្តួចផ្តើម​មួយ​ដោយ​បង្កើត​ជា​គម្រោង​តម្រង់​ទិស​គោលដៅ​ជីវិត​ដល់​ក្មេងៗ ដែល​ជា​សិស្ស​នៅ​សាលាបឋម​សិក្សា​មួយ​នៅ​ខេត្ត​កំពត។ គម្រោង​នេះ​គឺ​ធ្វើ​ឡើង ដើម្បី​ជួយ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​សិក្សា និង​ជំនាញ​ដែល​ខ្លួន​ចង់​ចាប់​យក​នៅ​ពេល​ចូល​រៀន​ថ្នាក់​មហា​វិទ្យាល័យ។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​រវាង​នាង ទែន សុខស្រីនិត នៃ VOA និង​និស្សិត កែវ ធាស្រ៊ុន ដូច​តទៅ៕

XS
SM
MD
LG