បទសម្ភាសន៍ VOA៖ កម្ពុជាបន្តធ្លាក់ចុះខាងសិទ្ធិសេរីភាពតាមអ៊ិនធឺណិត
អង្គការ Freedom House បានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាចំនួនបួនពិន្ទុទៀតលើផ្នែកសិទ្ធិសេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម។ នេះជាការធ្លាក់ពិន្ទុជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣ មក។ លោកស្រីចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលចូលរួមសរសេររបាយការណ៍នេះដែរពន្យល់ថា ការណ៍នេះដោយសារតែកម្ពុជាមានច្បាប់រឹតបន្តឹងសិទ្ធិសេរីភាព ការចាប់ចង និងចោទប្រកាន់អ្នករិះគន់តាមបណ្តាញសង្គម និងពលរដ្ឋកាន់តែមានការខ្លាចរអាជាងមុនក្នុងការបញ្ចេញមតិ។ ស្របពេលជាមួយគ្នានេះដែរ កម្ពុជាមិនមានយន្តការជួយការពារពលរដ្ឋ នៅពេលដែលត្រូវប្រឈមមុខនឹងផ្លូវច្បាប់។ សូមលោកអ្នកស្តាប់សេចក្តីដកស្រង់នៃបទសម្ភាសន៍របស់លោកម៉ែន គឹមសេងនៃ VOA ជាមួយនឹងលោកស្រីចក់ សុភាពដូចតទៅ៕