បទសម្ភាសន៍ VOA៖ អ្នកសង្កេតការណ៍គាំទ្រការប្រើបញ្ជីបោះឆ្នោតថ្មីនៅឆ្នាំ២០១៧ ទោះមានអ្នកចុះឈ្មោះតិចក្តី
ការចុះឈ្មោះអ្នកបោះឆ្នោតឡើងវិញតាមប្រព័ន្ធកុំព្យូទ័រចាប់ពីថ្ងៃទី១ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា បានទាក់ទាញពលរដ្ឋអ្នកបោះឆ្នោតត្រឹមតែជាង៧០ភាគរយប៉ុណ្ណោះ មុនរយៈពេល២សប្តាហ៍នៃការបញ្ចប់ប្រតិបត្តិការចុះឈ្មោះទូទាំងប្រទេសដែលមានអ្នកបោះឆ្នោតជិត១០លាននាក់។ លោក សុខ ខេមរា នៃ VOA ពីរដ្ឋធានីវ៉ាស៊ីនតោន បានជួបសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃពុធ ជាមួយលោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល។ ក្នុងឋានៈជាក្រុមឯករាជ្យឃ្លាំមើលការបោះឆ្នោត លោកចង់ឃើញពលរដ្ឋយ៉ាងតិចចំនួន៩៥ភាគទៅចុះឈ្មោះបោះឆ្នោត។ លោកថា ក្នុងរយៈពេលសេសសល់ជាង១០ថ្ងៃ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឆ្នាំ២០១៧នេះ លោក គល់ បញ្ញា អះអាងថា អង្គការលោកនឹងជំរុញការចុះឈ្មោះបោះឆ្នោត និងជួយដល់ដំណើរការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងធ្វើផងដែរ។ សូមស្តាប់កិច្ចសម្ភាសទាំងស្រុងដូចតទៅ៕