ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តស៊ូមតិ​បន្ត​បញ្ចុះបញ្ជូល​ព្រឹទ្ធសភា​អាមេរិក​រឿង​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ខ្មែរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ជា​អ្នក​តស៊ូ​មតិ​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន​បាន​និយាយ​ថា ដំណើរការ​បញ្ចុះ​បញ្ចូល​ឲ្យ​ព្រឹទ្ធ​សភា​អាមេរិកាំង​អនុម័ត​និង​ប្រែក្លាយ​សេចក្តី​សម្រេច​លេខ​៧២៨ អំពី​បញ្ហា​ខ្មែរ​ទៅ​ជា​ច្បាប់​នោះ​កំពុង​វិវត្តន៍​ទៅ​ជាក្តី​សង្ឃឹម​ខ្លាំង។ នេះ ជា​ការអះអាង​របស់​លោក ព្រហ្ម សោរ៍នរ៉ា ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង​ដែល​បាន​ថ្លែង​​ប្រាប់​លោក សុខ ខេមរា នៃ VOA ក្នុង​បទសម្ភាស​មួយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក​ថា នៅ​ពេល​ព្រឹទ្ធសភា​អនុម័ត​និង​បំពេញ​សេចក្តី​បន្ថែម​នានា​ដើម្បី​ឲ្យ​ក្លាយ​ជា ច្បាប់​ហើយ​នោះ រដ្ឋាភិបាល​អាមេរិក មិន​អាច​បង្អាក់​វិធានការ​ដែល​សភា​ចង់​ទាមទារ​ឲ្យ​កម្ពុជា​កែប្រែ​រឿង​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិប​តេយ្យ​នោះ​ឡើយ។ លោក​ថា​រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវកែ​ទម្រង់ បើ​ពុំ​ដូច្នោះ​ទេ​នឹង​រង​ទណ្ឌកម្ម​ដោយ​ការបង្កក​ ទ្រព្យ​សម្បត្តិ បញ្ឈប់​ការផ្តល់​ទិដ្ឋការ ឬ វីស្សា​ដល់​មេដឹកនាំ ឬ​អាច​មាន​ការផ្អាក​ការមិន​ឲ្យ​នាំចូល​សម្លៀក​បំពាក់​ដែល​មាន​តម្លៃ​ជាច្រើន​ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​នោះ​ជាដើម៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG